Khmer Translation
ឆ្នាំនេះ ខ្ញុំធ្វើជា Fulbright Fellow នៅប្រទេសកម្ពុជា ៩ ខែ។ Fulbright គីជាកម្មវិធី exchange program របស់អាមេរិច។ គេឲ្យអាហារូបករណ៍និស្សិត សិល្បករ និង professionals ជនជាតិអាមេរិក ដើម្បីធ្វើការ research រៀន ឬបង្រៀន នៅក្នុងប្រទេសមួយផ្សេងទៀត។ រាល់ឆ្នាំមានតែអ្នក research មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានជ្រើសរើសមកកម្ពុជា។ ខ្ញុំនឹងទៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីធ្វើ research ហើយបង្កើត Art Project អំពីរឿងរ៉ាវ និងទីតាំងផ្នូររបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម Project នេះឈ្មោះ បងស្រីរបស់ខ្ញុំគេងនៅបាត់ដំបង ពីព្រោះម៉ាក់ខ្ញុំបានសរសេរសៀវភៅនិយាយអំពីសម័យខ្មែរក្រហម ខ្ញុំចង់គោរព និងរំលឹកដល់សមាជិកគ្រួសាររបស់ខ្ញុំ ដែលបានបាត់បង់ជីវិតនៅទីនោះ។ ខ្ញុំនឹងបង្កើតសៀវភៅរូបថត និងធ្វើ multi-media installations ដែលនឹងបង្ហាញអំពីភាពលំបាកក្នុងការស្វែងរកទីតាំងផ្នូរ ពីព្រោះទីតាំងផ្នូរទាំងនោះគ្មានផ្លាកសញ្ញាសម្គាល់ ហើយស្ទើរតែគ្មានអ្វីបង្ហាញថាជាកន្លែងបញ្ចុះសពនោះឡើយ។ Project របស់ខ្ញុំនឹងមាន historical research, map, រូបទេសភាព , រូបបញ្ឈរ , រូបថតគ្រួសារចាស់ៗរបស់ខ្ញុំ and also exhibiton. Host instiutions របស់ខ្ញុំជា Center for Documentary Photography នៅភ្នំពេញ និងបុស្បា House នៅបាត់ដំបង។
Translation by Sovann Pich.